ទើបចេញម៉្ងៃណោះ! iPhone 15 Pro Max លេចមុខឈរលេខរៀងទី ២ លើ DxOMark

កាមេរ៉ារបស់​ iPhone 15 Pro Max ជាប់ជាស្មាតហ្វូនមានកាមេរ៉ាល្អផ្ដាច់គេនៅលើ DxOMark ដែលជាប់លេខទី២ ទទួលបានពិន្ទុ ១៥៤ តាមពីក្រោយស្មាតហ្វូន Huawei P60 Pro ដែលឈរលេខរៀងទី១ ទទួលបានពិន្ទុកប់ដល់ទៅ ១៥៦។ ចំពោះការតេសសាកល្បងពី DxOMark គឺធ្វើទៅលើមុខងារ ថតរូបសន្លឹក, ការថតព្រិលផ្ទៃក្រោយ, ការប្រៀបធៀបកម្រិត Preview និងអំឡុងពេលថត, កម្រិតពង្រីក និងការថតវីដេអូ។ គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងជាអ្នកពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ ហើយនោះក៏ព្រោះតែភាពមិនលំអៀងនៃក្រុមហ៊ុនមួយនេះ៕